1.
លើកប៊ិចសរសេរ ចារជាសំណេរ ពាក្យកាព្យរណ្ដំ
ប្រមែលប្រមូល ពាក្យពេចន៍ផ្សែផ្សំ ប្រឹងប្រែងខិតខំ
ចងជាកាព្យា។
2. កវីវោហារ ក្នុងចិត្តគិតថា នឹកតែងពណ៏នា
រៀបរាប់សេចក្ដី កំណាព្យឃ្លោងឃ្លា ចារចែងចងជា
ឃ្លោឃ្លាល្បះល្បា។
3. កំណាព្យនេះន័យ ខ្លាចខុសសេចក្ដី ប្រាសចាកតម្រា
ចណាប់ចុងចួន ក្បួនច្បាប់អក្ខរា សម្ដីវោហារ
សណ្ដំដួងចិត្ត។
4. កំណាព្យរណ្ដំ អត្តន័យលាយឡំ ផ្សំពាក្យប្រណីត
ទាក់ទាញអារម្មណ៍ ឲ្យនៅនែបនិត្យ ស្ដាប់ហើយចូលចិត្ត
អាណិតកវី។
5. ថ្ងៃនោះថ្ងៃច័ន្ទ ពាក្យចាស់ចំណាំ
ជាថ្ងៃប្រពៃ
យប់យន់ខែរះ ខែពេញបូរណ៏មី កៅសិបប្រាំបី
ប្រាំពីខែធ្នូ។
6. ក្មេងចាស់ប្រុសស្រី ញាតិមិត្តប្រពៃ លោកអ៊ុំលោកពូ
ឈរតំរៀបគ្នា ដូចផ្ទាំងគំរូ បើមើលយូរៗ
ប្រៀបដូចទាហាន។







0 comments:
Post a Comment